Huawei បង្ហោះរូបភាពមួយសន្លឹកនេះ ដូចចង់ឌឺដងដល់ Note 9 របស់ Samsung
- August 13, 2018
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនអេឡិចត្រូនិកដ៏ល្បីរបស់ចិន គឺក្រុមហ៊ុន Huawei ហាក់មិនសូវជារំជើបរំជួលពីការបង្ហាញខ្លួនរបស់ Galaxy Note 9 សោះ ហើយថែមទាំងបង្ហោះពាក្យសំដីនៅលើបណ្តាញ Twitter របស់ខ្លួលឌឺដងដល់ក្រុមហ៊ុន Samsung ថែមទៀតផង។
តាមរយៈពាក្យសំដី ដែល Huawei បានបង្ហោះនោះគឺថា “This is called a real generation upgrade (មានន័យថា នេះទើបជាការដាប់ដេតពិតប្រាកដ)” ដោយភ្ជាប់ជាមួយរូបភាព P10 Plus ជាមួយនឹង P20 Pro ដែលនេះហាក់ដូចចង់ឌឺដងដល់ Note 9 របស់ Samsung។
មិនត្រឹមតែប៉ុណ្ណោះ Huawei ក៏ធ្លាប់បង្ហាញរូបភាពអាថ៍កំបាំងមួយរបស់ Mate 20 Pro ដែលអាចនឹងមានកាមេរ៉ាដល់ទៅ៤គ្រាប់ និងទំហំថ្មយក្សផងដែរ៕
អត្ថបទ៖ ឌី
ប្រភព៖ gsmarena
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






