កូវីដ-១៩
គ្រួសារដែលត្រូវចត្តាឡីស័ក ក្នុងតំបន់បិទខ្ទប់ទាំងអស់ នឹងទទួលបានការឧបត្ថម្ភ ៣០ម៉ឺនរៀល ហើយរដ្ឋជួយបង់ថ្លៃទឹកភ្លើង ជំនួស២ខែ
BY Khmernote Media
April 10, 2021
នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសារពិសេសទាក់ទងនឹងស្ថានភាពជំងឺកូវីដ១៩ នៅព្រះរាជាណាចក្រកម្ពុជា។ ថ្លែងនៅក្នុងសារពិសេសនោះដែរ សម្តេចតេជោ បានមានប្រសាសន៍ថា ចំពោះគ្រួសារដែលត្រូវចត្តាឡីស័ក ក្នុងតំបន់បិទខ្ទប់ទាំងអស់ នឹងទទួលបានការឧបត្ថម្ភថវិកា ៣០ម៉ឺនរៀល ហើយរដ្ឋជួយបង់ថ្លៃទឹកភ្លើងអប្បបរមា សមរម្យមួយក្នុងរយៈពល២ខែ។

ក្រៅពីនោះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថែមទៀតថា ចំពោះគ្រួសារដែលត្រូវចត្តាឡីស័ក ហើយនៅក្រៅតំបន់បិទខ្ទប់ ក៏ទទួលបានការឧបត្ថម្ភថវិកា ៣០ម៉ឺនរៀល ហើយរដ្ឋជួយបង់ថ្លៃទឹកភ្លើងអប្បបរមា សមរម្យមួយក្នុងរយៈពល២ខែដូចគ្នា៕






