កូវីដ-១៩
សម្តេចតេជោហ៊ុន សែន ព្រមាន K01 ធ្ងន់ៗ ក្រោយចេញវិដេអូញុះញង់ បង្កើតចលាចល
BY Khmernote Media
April 10, 2021
នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសារពិសេសទាក់ទងនឹងស្ថានភាពជំងឺកូវីដ១៩ នៅព្រះរាជាណាចក្រកម្ពុជា។ ថ្លែងនៅក្នុងសារពិសេសនោះដែរ សម្តេចតេជោ បានមានប្រសាសន៍ ដោយព្រមានធ្ងន់ៗចំពោះលោក K01 ដែលបានបង្ហោះវិដេអូបែបញុះញង់ ក្នុងស្ថានភាពកូវីដ-១៩ នៅកម្ពុជា កំពុងតែរីករាលដាល។

សម្តេចបានបញ្ជាអោយ K01 លុបវិដេអូរបស់ខ្លួនជាបន្ទាន់បើមិនចង់ជាប់គុក ហើយសម្តេចក៏បានមានប្រសាសន៍អោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានពិនិត្យមើលផងដែរ។ គួរបញ្ជាក់ផងដែរថា លោក K01 បានបង្ហោះវិដេអូមួយស្នើសុំអោយរដ្ឋាភិបាលជួយ កុំអោយម្ចាស់ផ្ទះយកថ្លៃជួលផ្ទះ និងសុំអោយធនាគារផ្អាកការបង់លុយជំពាក់ ក្នុងស្ថានភាពកូវីដ-១៩៕

