សង្គម

បើមិនចង់រៀនទី១២ឡើងវិញមួយឆ្នាំទៀតទេ ដាច់ខាតកុំធ្វើរឿងទាំង៤នេះឲ្យសោះ

BY
Khmernote Media
August 13, 2018

សប្តាហ៍ក្រោយនេះ ការប្រឡង​​មធ្យម​សិក្សា​ទុតិយភូមិ​២០១៨ នឹងមកដល់ហើយ គឺនៅថ្ងៃទី២០ ខែសីហា នេះឯង ហើយដើម្បីកុំឲ្យប៉ះពាល់ដល់ដំណើរការប្រឡង ក្រសួងអប់រំយុវជន និងកីឡា បានបង្ហាញពីបម្រាមចំនួន៤ចំណុច ដែលបេក្ខជនទាំងអស់ត្រូវដឹង មានដូចជា៖

ទី១៖ មិនត្រូវយកចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងនូវអាវុធជាតិផ្ទុះគ្រប់ប្រភេទ

ទី២៖ មិនត្រូវយកចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងនូវសៀវភៅ សំណៅឯកសារគ្រប់រូបភាព កាតាប កាបូបយួរដៃ ថត់ សំពៀត កញ្ចប់ផ្សេងៗ និងទឹកលុបពណ៌

ទី៣៖ មិនត្រូវយកចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងនូវទូរស័ព្ទដៃ ឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទ ប្រដាប់គិតលេខ និងនាឡិកាដៃ ដែលអាចគិតលេខបាន

ទី៤៖ មិនត្រូវធ្វើចម្លើយវិញ្ញាសារនៅលើសន្លឹកកិច្ចការណា ដែលគ្មានហត្ថលេខាអនុរក្ស មិនត្រូវប្តូរសង្លឹកកិច្ចការ ឬក្រដាសព្រាង ឬផ្ទៀងផ្ទាត់ចម្លើយ ឬចម្លងគ្នា មិនត្រូវធ្វើសញ្ញាសម្គាល់លើសន្លឹកកិច្ចការ ឬហែកសន្លឹកកិច្ចការ ឬមិនត្រូវឲ្យអ្នកដទៃប្រឡងជំនួស

អត្ថបទ៖ សេម

Share This Post: