កូវីដ-១៩
ចូលរួមរំលែកទុក្ខផង! បុរសខ្មែរម្នាក់ទៀតហើយ បានបាត់បង់ជីវិតដោយសារកូវីដ មុនពេលបញ្ជូនមកដល់មន្ទីរពេទ្យ
BY Khmernote Media
April 10, 2021
យោងតាមការបញ្ជាក់ពី ក្រសួងសុខាភិបាល បានឲ្យដឹងថា បុរសជនជាតិខ្មែរ អាយុ៥៩ឆ្នាំ ដែលរស់នៅភូមិកណ្តោក ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានស្លាប់បាត់បង់ជីវិតរួចហើយមុនពេលចូលដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១០ និង៥៥នាទីព្រឹក។

នៅពេលចូលមកដល់មន្ទីរពេទ្យថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១០ និង៥៥នាទីព្រឹក អ្នកជំងឺបានបាត់បង់ជីវិតរួចទៅហើយ ដោយជាករណីសង្ស័យសពត្រូវបានក្រុមគ្រូពេទ្យយកសំណាកដើម្បីពិនិត្យមើល ហើយបានទទួលលទ្ធផល វិជ្ជមានកូវីដ១៩។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ បុរសជនជាតិខ្មែរ អាយុ៥៩ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិត មុនពេលចូលដល់មន្ទីរពេទ្យ ដោយសារជំងឺកូវីដ១៩៕
