ទីក្រុងមួយនេះនៅតំបន់អាស៊ី ត្រូវគេរកឃើញថា ជាទីក្រុងដែលឆាប់លិចទឹកបំផុតនៅក្នុងពិភពលោក ហើយអនាគតអាចលិចពេញមួយទីក្រុងតែម្តង
ឥណ្ឌូនេស៊ី៖ ទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី ត្រូវបានគេរកឃើញថា ជាទីក្រុងដែលឆាប់លិចទឹកជាងគេបំផុតនៅក្នុងពិភពលោក។ ទីក្រុង ដែលមានប្រជាជនរស់នៅប្រមាណជាជាង ១០ លាននាក់នេះ ត្រូវបានគេរកឃើញថា មានទីតាំងស្ថិតនៅលើប្រភេទដីភក់ ដែលងាយនឹងលិចទឹក មានចរន្តទន្លេចំនួន១៣ហូរកាត់ និងទល់នឹងសមុទ្រ Java មួយផងដែរ។ ស្ថិតនៅក្នុងលក្ខខ័ណ្ឌដូចខាងលើនេះហើយ ទើបវាមិនមែនជារឿងចម្លែកនោះទេ ដែលទីក្រុងមួយនេះបានទឹកលិចញឹកញាប់នោះ ជាពិសេសនៅពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ។
បើយោងតាមអ្នកជំនាញបានអះអាងថា ប្រសិនបើគេមិនត្រួតពិនិត្យ និងដោះស្រាយបញ្ហាជម្លៀសទឹកឲ្យបានត្រឹមត្រូវនោះ ទេនៅក្នុងឆ្នាំ ២០៥០ ខាងមុខនេះ នឹងមានទឹកលិចពេញទីក្រុងនេះតែម្តង។ ជាធម្មតានៅតំបន់ភាគខាងជើងទីក្រុងមួយនេះមានទឹកលិចកម្ពស់ ២,៥ ម៉ែត្រ រាល់ឆ្នាំ និងបន្តកើតមាន ១០ ឆ្នាំមកហើយ ហើយអ្វីដែលកត់គេកត់សម្គាល់នោះគឺថា ពេលនេះទឹកបានបន្តលិចចូលក្នុងផ្នែកជាច្រើននៃទីក្រុង ហើយបើរដ្ឋាភិបាលមិនធ្វើអ្វីនោះទេ នៅឆ្នាំ ២០៥០ ខាងមុខនេះ នឹងមានទឹកលិចពេញទីក្រុង ដូចការវិភាគរបស់អ្នកជំនាញខាងលើជាមិនខាន៕
អត្ថបទ៖ ភក្តី
ប្រភព៖ BBC

