ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ស្ត្រីម្នាក់ជាអាជីវករនៅផ្សារចាស់បានឆ្លងកូវីដ១៩ សូមអ្នកពាក់ព័ន្ធប្រញាប់ទៅធ្វើតេស្តជាបន្ទាន់

    BY Khmernote Media April 11, 2021
    ស្ត្រីម្នាក់ជាអាជីវករនៅផ្សារចាស់បានឆ្លងកូវីដ១៩ សូមអ្នកពាក់ព័ន្ធប្រញាប់ទៅធ្វើតេស្តជាបន្ទាន់

    នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៤៧៧នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៩៦នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៤៧៧នាក់នោះ គឺ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់ ហើយក្នុងនោះ ៤០២នាក់ ជាអ្នកនៅរាជធានីភ្នំពេញ។

    រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានទាំង៤០២នាក់នៅក្នុងរាជធានីភ្នំពេញ ក្នុងនោះមានអ្នកវិជ្ជមានម្នាក់ឈ្មោះ វ៉ាត់ វែន ភេទស្រី អាយុ២៤ឆ្នាំ ជាអាជីវករនៅផ្សារចាស់ ទីលំនៅ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដូច្នេះអ្នកធ្លាប់ពាក់ព័ន្ធជាមួយស្ត្រីខាងលើ សូមប្រញាប់ទៅធ្វើតេស្តភ្លាម៕

    Share This Post: