កូវីដ-១៩
រាជធានីភ្នំពេញថ្ងៃនេះ មានអ្នកឆ្លងកូវីដ១៩ថ្មី ១៤១នាក់បន្ថែមទៀត
BY Khmernote Media
April 11, 2021
នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ១៥៧នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៧២នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ១៥៧នាក់នោះ គឺ មាន១នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង១៥៦នាក់ទៀត ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។

យោងតាមការបញ្ជាក់ពី ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ១៥៧នាក់ នៅរាជធានីភ្នំពេញមានចំនួនសរុប ១៤១នាក់ ដែលមានស្ត្រី ៧៧នាក់ និងបុរស ៦៤នាក់។ មានអ្នកជំងឺ ១នាក់ ក្នុងចំណោមអ្នកជំងឺខាងលើនេះ បានទទួលមរណៈភាពកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១៕
