កូវីដ-១៩
បង្ហាញឈ្មោះរោងចក្រចំនួន៥នៅភ្នំពេញ ដែលមានកម្មករឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ
BY Khmernote Media
April 11, 2021
កាលពីម្សិលមិញនេះដែររដ្ឋបាលរាជធានីភ្នំពេញបានចេញលិខិតស្តីពីការបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤០២នាក់ដែលក្នុងនោះភាគច្រើនជាកម្មករ កម្មការិនីរោងចក្រ ឌីនហាន និងអាជីវករផ្សារអូរឫស្សី។

អ្វីដែលគេកត់សំគាល់នោះគឺមិនមែនតែរោងចក្រ ឌីនហាន មួយទេដែលមានកម្មករឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែសំរាប់ភូមិសាស្ត្ររាជធានីភ្នំពេញមានរោងចក្រដល់ទៅ ឯណោះដែលមានកម្មករ កម្មការិនី ឆ្លងជំងឺកូវីដ-១៩ ដោយក្នុងនោះរួមមាន៖ រោងចក្រ ឌីនហាន, រោងចក្រ AM2, រោងចក្រ អ៉ីស្ទីត កាមេន, រោងចក្រ Dilux និង រោងចក្រ IG៕












