ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    សកម្មភាពយកមជ្ឈមណ្ឌលអាពាហ៍ពិពាហ៍ កោះពេជ្រ រៀបចំជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩

    BY Khmernote Media April 11, 2021
    សកម្មភាពយកមជ្ឈមណ្ឌលអាពាហ៍ពិពាហ៍ កោះពេជ្រ រៀបចំជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩

    កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ម្សិលមិញនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការផ្សាយផ្ទាល់ពិសេសមួយស្តីអំពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា ដោយក្នុងនោះដែរសម្តេចក៏បានថ្លែងអំណរគុណដល់ អ្នកឧកញ៉ា ពុង ឃាវសែ ដែលបានផ្តល់សាលមហោស្រពកោះពេជ្រ ក៏ដូចជាអាគារតាំងពិព័រណ៍និងអាពាហ៍ពិពាហ៍កោះពេជ្រ ដើម្បីរៀបចំជាកន្លែងដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩។

    នៅព្រឹកនេះដែរ លោកជំទាវ ពេជ្រ ចាន់មុន្នី និងឯកឧត្តម ហ៊ុន ម៉ាណែត បានចុះដោយផ្ទាល់ដើម្បីរៀបចំអាគារតាំងពិព័រណ៍និងអាពាហ៍ពិពាហ៍កោះពេជ្រ ធ្វើជាកន្លែងដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩។ សូមទស្សនាសកម្មភាពការរៀបចំនៅខាងក្រោម៖

    Share This Post: