កូវីដ-១៩
គិតត្រឹមថ្ងៃទី១០ ខែមេសា អ្នកពាក់ព័ន្ធរោងចក្រ ឌីន ហាន ចំនួន ៥៤៦នាក់ហើយត្រូវបានរកឃើញ វិជ្ជមានកូវីដ១៩
BY Khmernote Media
April 11, 2021
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១ អ្នកពាក់ព័ន្ធចំនួន ៥៤៦នាក់ នៅក្នុងរោងចក្រ ឌីន ហាន ត្រូវបានរកឃើញ វិជ្ជមានកូវីដ១៩ ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវ និងលើកទឹកចិត្តដល់ បងប្អូនកម្មករ-កម្មការិនី និងក្រុមគ្រួសារ ឬ អ្នកស្នាក់នៅជាមួយគ្នា ឬអ្នកលក់ដូរ ដែលមិនទាន់បានមកឲ្យក្រុមគ្រូពេទ្យយកសំណាក មេត្តារួសរាន់មកជាបន្ទាន់។ សម្រាប់អ្នកដែលបានមកយកសំណាករួចហើយ សូមដាក់ខ្លួននៅដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ តាមវិធានសុខាភិបាល។ សូមអរគុណ!
