កូវីដ-១៩
បន្ថែមទីតាំងថ្មី ២កន្លែងទៀត សម្រាប់យកសំណាកធ្វើតេស្ដរក មេរោគកូវីដ១៩
BY Khmernote Media
April 12, 2021
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សេចក្ដីជូនដំណឹងបានព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ នេះថា ដើម្បីសម្រួលដល់ការមកធ្វើតេស្ដរបស់ប្រជាពលរដ្ឋ ក្រុមការងារ TYDA បានបន្ថែមទីតាំងយកសំណាកធ្វើតេស្ដរក មេរោគកូវីដ១៩ចំនួន ២ទីតាំងទៀតគឺ

១. ផ្លូវ ឌួង ងៀប ជិតរោងចក្រ ឌីន ហាន
២. វិហារព្រះយេស៊ូ ច្រមុះជ្រូក ស្ទឹងមានជ័យ
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលពាក់ព័ន្ធជាមួយកន្លែងមានហានិភ័យជំងឺកូវីដ១៩ សូមប្រញាប់រួសរាន់ទៅធ្វើតេស្តសំណាក
