ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ចូលរួមសោកស្តាយ! ស្ត្រីជនជាតិខ្មែរ អាយុ៦១ឆ្នាំម្នាក់ទៀតនៅរាជធានីភ្នំពេញ បានបាត់បង់ជីវិត ដោយសារតែកូវីដ

    BY Khmernote Media April 12, 2021
    ចូលរួមសោកស្តាយ! ស្ត្រីជនជាតិខ្មែរ អាយុ៦១ឆ្នាំម្នាក់ទៀតនៅរាជធានីភ្នំពេញ បានបាត់បង់ជីវិត ដោយសារតែកូវីដ

    យោងតាមការបញ្ជាក់ពីក្រសួងសុខាភិបាល បានឲ្យដឹងថា ស្ត្រីជនជាតិខ្មែរ អាយុ៦១ឆ្នាំ ដែលរស់នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៨ និង៣០នាទី។

    អ្នកជំងឺខាងលើត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ ហើយត្រូវបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យហ្លួងម៉ែ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ២២ និង៣០នាទីយប់ ដោយសារអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរ ហត់ដង្ហក់ខ្លាំង និងមានជំងឺទឹកនោមផ្អែមប្រចាំកាយផង ក្រុមគ្រូពេទ្យបានជួយសង្គ្រោះតាមលក្ខណៈបច្ចេកអេស ដោយធ្វើចលនាបេះដូង និងបានប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមផង ប៉ុន្តែមិនអាចចជួយសង្គ្រោះអ្នកជំងឺបាន គាត់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៨ និង៣០នាទី។

    ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរ អាយុ៦១ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិត ដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារជំងឺកូវីដ១៩ លើអ្នកជំងឺមានជំងឺទឹកនោមផ្អែមប្រចាំកាយ៕

    Share This Post: