កូវីដ-១៩
នៅផ្សារចាស់ មានអ្នកលក់បន្លែ និងអ្នកលក់ចាប់ហួយកើតកូវីដ ហើយមានអ្នកកើតកូវីដម្នាក់ធ្លាប់ទៅប្តូរចិញ្ចៀននៅទីនោះ, សូមអ្នកលក់ក្នុងផ្សារចាស់ទាំងអស់ទៅធ្វើតេស្ត និងធ្វើចត្តាឡីស័ក
BY Khmernote Media
April 12, 2021
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ចេញសេចក្តីជូនដំណឹង (សូមពាក់ម៉ាស់ រក្សាគម្លាត នៅពេលចេញក្រៅ) និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅដើរផ្សារទិញបន្លែ, ទិញចាប់ហួយ និងកន្លែងលក់គ្រឿងអលង្ការ នៅ ផ្សារចាស់ ទីតាំងស្ថិតនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១ ដោយមូលហេតុមាន ទី១. អ្នកជំងឺកូវីដ១៩ ជាអ្នកលក់បន្លែ ទី២. អ្នកជំងឺកូវីដ១៩ ជាអ្នកលក់ចាប់ហួយ និងទី៣. អ្នកជំងឺកូវីដ១៩ ទៅប្តូរចិញ្ចៀន។

សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ។ សូមអរគុណ!

