បុគ្គលិកតាមធនាគារទាំងនេះចំនួន៧នាក់បានឆ្លងកូវីដ១៩ សូមអ្នកពាក់ព័ន្ធប្រញាប់ទៅធ្វើតេស្ត
នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ២៧៧នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៦០នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ២៧៧នាក់នោះ គឺ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់។

មុននេះបន្តិច រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានទាំង១៩៨នាក់នៅក្នុងរាជធានីភ្នំពេញ ក្នុងនោះមានអ្នកវិជ្ជមានជាបុគ្គលិកធនាគារចំនួន៧នាក់ផងដែរ៖
១- ឈ្មោះ នៅ សាយ័ន ភេទ ប្រុស ជាបុគ្គលិក ធនាគារកាណាឌីយ៉ា សាខាសុវណ្ណា ស្នាក់នៅ ភូមិត្នោតប្រជុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ
២- ឈ្មោះ ប៉ាល់ សុគន្ធា ភេទ ស្រី ជាបុគ្គលិ ធនាគារប្រាសាក់ សាខាបឹងកេងកង៣ ស្នាក់នៅបន្ទប់ជួលផ្លូវសឡា ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
៣- ឈ្មោះ ឃុន ខែមរិទ្ធ ភេទ ប្រុស ជាបុគ្គលិក ធនាគារចិន ទល់មុខវត្តមហាមន្ត្រី ស្នាក់នៅភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
៤- ឈ្មោះ មិល សៀម៉ី ភេទ ស្រី ជាបុគ្គលិក ធនាគារ ABA ផ្លូវព្រះសីហនុ ស្នាក់នៅភូមិ១១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ
៥- ឈ្មោះ ចន្ថា ផល្លី ភេទ ស្រី ជាបុគ្គលិក ធនាគារ ABA ផ្លូវព្រះសីហនុ ស្នាក់នៅភូមិដូង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ
៦- ឈ្មោះ ភៀម សុផល ភេទ ប្រុស ជាអ្នកបើកបរ ធនាគារ មីសូហូ ស្នាក់នៅភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ
៧- ឈ្មោះ ធន់ ពិសី ភេទ ស្រី ជាបុគ្គលិកធនាគារ កាណាឌីយ៉ាកោះពេជ្រ ស្នាក់នៅសង្កាត់គីឡូម៉ែត្រ លេខ៦ ខណ្ឌឬស្សីកែវ

