ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    គិតត្រឹមថ្ងៃទី១២ ខែមេសា អ្នកឆ្លងកូវីដ១៩ នៅផ្សារអូរឬស្សីកើនឡើងដល់ ៣៦៩នាក់ហើយ

    BY Khmernote Media April 13, 2021
    គិតត្រឹមថ្ងៃទី១២ ខែមេសា អ្នកឆ្លងកូវីដ១៩ នៅផ្សារអូរឬស្សីកើនឡើងដល់ ៣៦៩នាក់ហើយ

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ករណីផ្ទុះការឆ្លងជំងឺ​កូវីដ១៩ នៅផ្សារអូរឫស្សី គិតត្រឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ម៉ោង ១៥៖១៤នាទី ​មនុស្សសរុបចំនួន ៣៦៩ នាក់ ត្រូវបានរកឃើញថា វិជ្ជមានមេរោគកូវីដ-១៩ (COVID-19)​ ក្នុងចង្កោម ផ្សារអូរឫស្សី។

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវជាថ្មីម្ដងទៀតដល់ប្រជាពលរដ្ឋ អ្នកលក់នៅ ផ្សារអូរឫស្សី ឬអ្នកចេញចូល ជាប្រចាំ ឬញឹកញាប់ ទាំងអស់
    ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩​​ (COVID-19) ដែលមានទីតាំងនៅ៖

    + វិទ្យាល័យ​បាក់ទូក​
    + វិទ្យាល័យ​បឹង​ត្របែក​
    + មណ្ឌលសុខភាពចាក់អង្រែក្រោម​
    + មន្ទីរ​ពេទ្យខ្មែរ-សូវៀត​
    + សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
    + មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា

    សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។ សូមអរគុណ!

    Share This Post: