កូវីដ-១៩
អ្នកជំងឺកូវីដ១៩ នៅផ្សារអូរឬស្សី ធ្លាប់ចូលធនាគារ ABA សាខាជិតស្ថានីយរថភ្លើង សូមអ្នកពាក់ព័ន្ធដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាព
BY Khmernote Media
April 13, 2021
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានសេចក្តីជូនដំណឹង មេត្តាពាក់ម៉ាស់ រក្សាគម្លាត ពេលចេញទៅក្រៅ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាអ្នកដើរផ្សារ និងបុគ្គលិកនៅធនាគារABA សាខាជិតស្ថានីយរថភ្លើង ស្ថិតនៅ ផ្លូវអាស៊ានលេខ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ (ចូលម៉ោង ១៥៖២១ នាទី – ចេញម៉ោង១៥៖៣៧) ដោយមូលហេតុ មានអ្នកជំងឺកូវីដ១៩ នៅផ្សារអូរឫស្សី បានទៅប្រើសេវានៅខាងក្នុងនៃទីតាំងនេះ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមឲ្យអ្នកពាក់ព័ន្ធដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ។
