កូវីដ-១៩

អរគុណមិត្តចិន! ស្ថានទូតចិនប្រចាំនៅកម្ពុជា ឲ្យដឹងថា រដ្ឋាភិបាលចិន ប្រកាសផ្តល់ជំនួយវ៉ាក់សាំងស៊ីណូហ្វាម ៤០ម៉ឺនដូសទៀត នឹងមកដល់ចុងខែមេសានេះ

BY
Khmernote Media
April 13, 2021

ស្ថានទូតចិនប្រចាំនៅកម្ពុជា បានប្រកាសនៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះថា រដ្ឋាភិបាលចិន ផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ចំនួន ៤០ម៉ឺនដូសបន្ថែមទៀត ដល់រាជរដ្ឋាភិបាលកម្ពុជា។ វ៉ាក់សាំងទាំងនេះ នឹងដឹកមកដល់ប្រទេសកម្ពុជា នៅចុងខែមេសា ឆ្នាំ២០២១នេះ។

ស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ-១៩ រដ្ឋាភិបាលចិនសម្រេចផ្តល់ជំនួយឥតសំណងជាវ៉ាក់សាំងកូវីដ Sinopharm ចំនួន ៤០ ម៉ឺនដូសបន្ថែមទៀតដល់ភាគីកម្ពុជា។ វ៉ាក់សាំងទាំងនេះនឹងដឹកជញ្ជូនមកដល់ប្រទេសកម្ពុជានាចុងខែមេសាខាងមុខនេះតាមរយៈជើងហោះហើរពាណិជ្ជកម្ម៕

Share This Post: