កូវីដ-១៩
ឡាវ សម្រេចបិទខ្ទប់រដ្ឋធានីវៀងច័ន្ទ ក្រោយរកឃើញករណីឆ្លងកូវីដ-១៩ ប្រភេទថ្មី ពីពាណិជ្ជករថៃម្នាក់
BY Khmernote Media
April 13, 2021
(ប្រទេសឡាវ)៖ ស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ បានជូនដំណឹងប្រាប់ប្រជាពលរដ្ឋខ្មែរដែលរស់នៅ ឬចង់ចេញចូលក្នុងប្រទេសឡាវ ឲ្យដឹងថា អភិបាលក្រុងវៀងច័ន្ទ ប្រទេសឡាវ បានសម្រេចចបិទ (Lock down) រដ្ឋធានីវៀងច័ន្ទ ចាប់អនុវត្តពីថ្ងៃទី១៣ ដល់៣០ ខែមេសា ឆ្នាំ២០២១ ក្រោយពីបានរកឃើញករណីឆ្លងកូវីដ-១៩ ប្រភេទថ្មី។

អ្នកវិជ្ជមានកូវីដ១៩នេះ ជាពាណិជ្ជករថៃ ហើយកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ បុគ្គលនោះបានចេញ-ចូលទីតាំងជាច្រើនកន្លែងក្នុងរដ្ឋធានីវៀងច័ន្ទ។ អាជ្ញាធរឡាវ កំពុងធ្វើការស្រាវជ្រាវរកអ្នកពាក់ពន្ធ័ជាមួយជនជាតិថៃមួយចំនួនទៀត៕
