កូវីដ-១៩
ចំនួនរោងចក្រកើនដល់ ១០រោងចក្រ ដែលមានកម្មករឆ្លងជំងឺកូវីដ-១៩
BY Khmernote Media
April 13, 2021
នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញបានចេញលិខិតស្តីពីការបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៤០នាក់ដែលក្នុងនោះភាគច្រើនជាកម្មករ កម្មការិនីរោងចក្រ ។

អ្វីដែលគេកត់សំគាល់នោះគឺមិនមែនតែរោងចក្រ ឌីនហាន មួយទេដែលមានកម្មករឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែសំរាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួនរោងចក្រដែលមានកម្មករឆ្លងជំងឺកូវីដ-១៩ កើនដល់ ១០រោងចក្រ ឯណោះដែលមានកម្មករ កម្មការិនី ឆ្លងជំងឺកូវីដ-១៩ ដោយក្នុងនោះរួមមាន៖ រោងចក្រ ឌីនហាន, រោងចក្រ AM2, រោងចក្រ អ៉ីស្ទីត កាមេន, រោងចក្រ Dilux, រោងចក្រ IG, រោងចក្រហុងដា NCX, រោងចក្រ Sun World, រោងចក្រ Plenger Garment Km6, រោងចក្រ QMI និងរោងចក្រ ខេមរ៉ា Km6៕





