អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បញ្ជាក់ថា រកឃើញវិជ្ជមាន លើអាជីវករផ្សារចាស់ជាច្រើននាក់
យោងតាមអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់មុននេះបន្តិចបានអោយដឹងថា អាជីវករផ្សារចាស់ជាច្រើននាក់ត្រូវបានរកឃើញថាបានឆ្លងជំងឺកូវីដ-១៩ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានរៀបរាប់ថា៖ គិតត្រឹមវេលានេះ មាន អាជីវករលក់ដូរនៅ ផ្សារចាស់ ជាច្រើនអ្នក (១០នាក់ជាង) ដែលបានធ្វើតេស្ដរកឃើញ វិជ្ជមាន មេរោគកូវីដ១៩។ (ចំនួនលម្អិតនឹងផ្សាយជូននៅថ្ងៃស្អែក) សូមអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកលក់នៅ ផ្សារចាស់ ឬអ្នកចេញចូល ជាប្រចាំ ឬ ញឹកញាប់ ទាំងអស់ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩ (COVID-19) ដែលមានទីតាំងនៅ វិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត,
សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។
សូមអរគុណ!