កូវីដ-១៩
បុរសម្នាក់ជាអ្នកដឹកជញ្ជូន Nham 24 បានឆ្លងកូវីដ១៩ សូមអ្នកពាក់ព័ន្ធប្រញាប់ទៅធ្វើតេស្តជាបន្ទាន់
BY Khmernote Media
April 13, 2021
នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ១៨១នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៤០នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ១៨១នាក់នោះ គឺមាន ២នាក់ជាករណីនាំចូល មាន០១នាក់ជាពលករខ្មែរត្រឡប់មកពីប្រទេសថៃ និង១៧៨នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។

រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានទាំង១៤០នាក់នៅក្នុងរាជធានីភ្នំពេញ ក្នុងនោះមានអ្នកវិជ្ជមានម្នាក់ឈ្មោះ ណាប់ កុសល ភេទ ប្រុស អាយុ៣៨ឆ្នាំ ជាអ្នកដឹកជញ្ជូន Nham 24 ស្នាក់នៅផ្លូវកាប់គោ ភូមិដំណាក់ធំ សង្កាត់ស្ទឹមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ដូច្នេះអ្នកធ្លាប់ពាក់ព័ន្ធជាមួយបុរសខាងលើ សូមប្រញាប់ទៅធ្វើតេស្តភ្លាម៕
