ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ក្រុមគ្រូពេទ្យបន្ថែមកន្លែងយកសំណាកថ្មីចំនួន៤ទីតាំងទៀត

    BY Khmernote Media April 14, 2021
    ក្រុមគ្រូពេទ្យបន្ថែមកន្លែងយកសំណាកថ្មីចំនួន៤ទីតាំងទៀត

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ចាប់ពីពេលនេះតទៅ បងប្អូនប្រជាពលរដ្ឋ អាចទៅយកសំណាក​ ដើម្បីធ្វើតេស្ដរក​មេរោគកូវីដ១៩ នៅទីតាំង ចំនួន ៤ កន្លែងថ្មីបន្ថែមទៀត ដូចខាងក្រោមនេះ៖

    ១- វិហារព្រះយ៉េស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ
    ២- ផ្លូវ ឌួងងៀប ជិតរោងចក្រ ឌីនហាន
    ៣- ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ៣
    ៤- មណ្ឌលថែទាំជីវិត (ទីតាំងចាក់សំរាមចាស់ ស្ទឹងមានជ័យ)

    ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលពាក់ព័ន្ធជាមួយកន្លែងមានហានិភ័យជំងឺកូវីដ១៩ សូមប្រញាប់រួសរាន់ទៅធ្វើតេស្តសំណាក៕

    Share This Post: