កូវីដ-១៩
ថ្ងៃនេះ នៅរាជធានីភ្នំពេញរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន១៤៩នាក់បន្ថែមទៀត
BY Khmernote Media
April 14, 2021
នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ១៧៨នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៣៨នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ១៧៨នាក់នោះ គឺមាន ១នាក់ជាពលករខ្មែរត្រឡប់មកពីប្រទេសថៃ និង១៧៧នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។

ក្នុងចំណោមអ្នកវិជ្ជមានទាំង១៧៨នាក់ ក្នុងនោះមានអ្នកវិជ្ជមាននៅរាជធានីភ្នំពេញរហូតដល់ទៅ ១៤៩នាក់ មានជនជាតិខ្មែរ ចំនួន ១៤៨នាក់ ( ស្ត្រី៧៨នាក់ និងបុរស ៧០នាក់) និងជនជាតិចិន ចំនួន ១នាក់ ជាបុរស៕
