Update- គិតត្រឹមថ្ងៃទី១៤ ខែមេសានេះ អ្នកពាក់ព័ន្ធករណីផ្ទុះកូវីដនៅផ្សារអូរឬស្សីកើនឡើងដល់៣៨៧ នាក់ហើយ
- April 14, 2021
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ករណីផ្ទុះការឆ្លងជំងឺកូវីដ១៩ នៅផ្សារអូរឫស្សី អ្នកពាក់ព័ន្ធ សរុបចំនួន ៣៨៧ នាក់ ត្រូវបានរកឃើញវិជ្ជមាន មេរោគកូវីដ-១៩ (COVID-19) គិតត្រឹមថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២១ ម៉ោង ១០៖០២ ។ សូមអំពាវនាវជាថ្មីម្ដងទៀតដល់ប្រជាពលរដ្ឋ អ្នកលក់នៅ ផ្សារអូរឫស្សី ឬអ្នកចេញចូល ជាប្រចាំ ឬ ញឹកញាប់ ទាំងអស់ ដែលមិនទាន់បានទៅធ្វើតេស្ដ សូមទៅធ្វើតេស្ដ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ នៅ៖
+ វិទ្យាល័យបាក់ទូក
+ វិទ្យាល័យបឹងត្របែក
+ មណ្ឌលសុខភាពចាក់អង្រែក្រោម
+ មន្ទីរពេទ្យខ្មែរ-សូវៀត
+ សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
+ វិហារព្រះយ៉េស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ
+ ផ្លូវ ឌួងងៀប ជិតរោងចក្រ ឌីនហាន
+ ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ៣
+ មណ្ឌលថែទាំជីវិត (ទីតាំងចាក់សំរាមចាស់ ស្ទឹងមានជ័យ)
+ មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។ សូមអរគុណ!
- Share This Post: