ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រូបិយប័ណ្ណបរទេសជាច្រើនកំពុងត្រូវបានគេបោះពុម្ពយ៉ាងគគ្រឹកគគ្រេងនៅក្នុងប្រទេសចិន

    BY Khmernote Media August 15, 2018
    រូបិយប័ណ្ណបរទេសជាច្រើនកំពុងត្រូវបានគេបោះពុម្ពយ៉ាងគគ្រឹកគគ្រេងនៅក្នុងប្រទេសចិន

    ចិន៖ រូបិយប័ណ្ណបរទេសជាច្រើនកំពុងត្រូវបានគេបោះពុម្ពយ៉ាងគគ្រឹកគគ្រេង​នៅក្នុងប្រទេសចិន ព្រោះតែចិនអាចផ្តល់សន្តិសុខ គ្រប់គ្រាន់ក្នុងការផលិតលុយទាំងនេះ​ រួមជាមួយនឹងតម្លៃថោកទៀតផង។ បើយោងតាមសារព័ត៌មាន South China Morning Post បានចុះផ្សាយថា ការបោះពុម្ព ឬផលិតរូបិយប័ណ្ណនេះ ត្រូវបានធ្វើឡើងដោយធនាគាររដ្ឋរបស់ចិន សហការជាមួយនឹងក្រុមហ៊ុន Minting Corporation។

    សូមរម្លឹកឡើងវិញថា ចាប់តាំងពីឆ្នាំ ២០១៣ មក ពោលគឺក្រោយពេល ដែលចិនបានផ្តួចផ្តើមបង្កើតឲ្យមានទំនាក់ទំនងរវាងប្រទេសអាស៊ី និងអឺរ៉ុបមក ចិនបានចុះកិច្ចសន្សាទទួលផលិត និងបោះពុម្ពរូបិយប័ណ្ណរបស់ប្រទេសជាច្រើននៅជុំវិញពិភពលោក ហើយគិតមកទល់នឹងពេលនេះចិនបានផលិតរូបិយប័ណ្ណរបស់ប្រទេសមួយចំនួនដូចជា ថៃ បង់ក្លាដែស ស្រីលង្កា ម៉ាឡេស៊ី​ ឥណ្ឌា ប្រេស៊ីល និងប៊ូឡូញជាដើម។ មូលហេតុចម្បងដែលប្រទេសជាច្រើនសម្រេចឲ្យចិន បោះពុម្ពរូបិយប័ណ្ណឲ្យនោះ ព្រោះចិនអាចផ្តល់សន្តិសុខគ្រប់គ្រាន់ក្នុងការផលិតលុយ និងមានតម្លៃថោកជាងការផលិតនៅក្នុងប្រទេសលោកខាងលិច៕

     អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay