កូវីដ-១៩

ថ្ងៃនេះ នៅរាជធានីភ្នំពេញរកឃើញវិជ្ជមានថ្មី ចំនួន ២៤៣នាក់បន្ថែមទៀត

BY
Khmernote Media
April 15, 2021

នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៣៤៤នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ២៩នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៣៤៤នាក់នោះ គឺមាន ៤នាក់ជាករណីនាំចូល ១នាក់ជាពលករខ្មែរត្រឡប់មកពីប្រទេសថៃ និង៣៣៩នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។

ក្នុងចំណោមអ្នកវិជ្ជមានទាំង៣៤៤នាក់ ក្នុងនោះមានអ្នកវិជ្ជមាននៅរាជធានីភ្នំពេញរហូតដល់ទៅ ២៤៣នាក់ មានជនជាតិខ្មែរ ចំនួន ១៤៨នាក់ ( ស្ត្រី១៣៧នាក់ និងបុរស ១០៤នាក់) និងជនជាតិចិន ចំនួន០២នាក់ បុរស០១នាក់ ស្ត្រី០១នាក់៕

Share This Post: