កូវីដ-១៩

បន្ទាន់! អភិបាលខណ្ឌពោធិ៍សែនជ័យ ប្រកាសឲ្យបុរសម្នាក់នេះមកធ្វើចត្តាឡីស័ក និងយកសំណាកភ្លាម ដោយសារបានទៅលេងស្រុកជួបប្រពន្ធ ហើយប្រពន្ធគាត់បានកើតជម្ងឺកូវីដ១៩ ដល់ពេលសមត្ថកិច្ចចុះទៅយកសំណាកគាត់ បែររត់មកភ្នំពេញ

BY
Khmernote Media
April 16, 2021

យោងតាមការបញ្ជាក់ពី លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា បន្ទាន់ បើបងប្អូនណាស្គាល់ ឬឃើញឈ្មោះ ចាន់​ ណា (អតីតជាបុគ្គលិក បុរីភ្នំពេញថ្មី) ម្នាក់ក្នុងរូបថតនេះសូមអោយគាត់ធ្វើចត្តាឡីស័ក្ត១៤ថ្ងៃនិងយកសំណាកជាបន្ទាន់ ឬប្អូន ចាន់​ ណា ផ្ទាល់ សូមកុំរត់គេចអី នាំគ្រោះថ្នាក់ដល់ខ្លួនឬនាំជម្ងឺទៅអ្នកផ្សេងៗ ដែលគ្នាមិនដឹងឬខំស្រលាញ់ប្អូន ហើយប្អូននាំជម្ងឺទៅអោយពួកគាត់នោះ។

ដោយហេតុថា៖ ម្នាក់នេះបានទៅលេងស្រុកដើម្បីជួបប្រពន្ធ ហើយបច្ចុប្បន្ន ប្រពន្ធគាត់បានកើតជម្ងឺ Covid១៩ ដែលកំពុងសំរាកព្យាបាលនៅខេត្ត ពេលសមត្ថកិច្ចខេត្តទៅយកសំណាកពីគាត់នោះ គាត់ក៍បានរត់មកដល់ភ្នំពេញហើយទៅពួនសំងំនៅក្នុងរោងជាងខាងក្រោយវត្តអង្គតាមិញជាមួយកម្មករគ្នាគាត់រយៈពេល២ទៅ៣ថ្ងៃ ដែលកម្មករផ្សេងៗមិនដឹងថាគាត់កើតមានជម្ងឺ Covid ឬអត់មាននោះទេ (ទាល់តែពិនិត្យសិន) ហើយព្រឹកនេះមេការបានដឹងដំណឹងពីខេត្តថាម្នាក់នេះរត់គេច តែពេលទៅរកសួរនាំស្រាប់តែបាត់ខ្លួនទៀត៕

Share This Post: