បច្ចេកវិទ្យា

គំរប់ខួប១០ឆ្នាំរបស់ត្រកូល Galaxy S នៅឆ្នាំក្រោយនឹងបំពាក់កាមេរ៉ាដល់ទៅ៥គ្រាប់

BY
Khmernote Media
August 14, 2018

នៅឆ្នាំក្រោយនេះ ក្រុមហ៊ុន Samsung នឹងអបអរសាទរគំរប់ខួប១០ឆ្នាំនៃស្មាតហ្វូនត្រកូល Galaxy S របស់ខ្លួន ហើយក្រុមហ៊ុនក៏ចង់បង្កើតស្មាតហ្វូនដ៏ល្អអស្ចារ្យមួយសម្រាប់អបអរគំរប់ខួបនេះផងដែរ។ យោងតាមប្រភពព័ត៌មានបរទេសបានឲ្យដឹងថា Galaxy S10+ នឹងមានបំពាក់កាមេរ៉ាខាងក្រោយរហូតដល់ទៅ៣គ្រាប់ និងកាមេរ៉ាមុខ២គ្រាប់ផងដែរ។

កាមេរ៉ាខាងក្រោយរបស់ Galaxy S10+ នៅឆ្នាំក្រោយនឹងមានទំហំ 16MP សម្រាប់ថតរូបធម្មតា, 13MP សម្រាប់ថតរូប telephoto និងមួយគ្រាប់ទៀតមានទំហំ 12MP សម្រាប់ថតរូប wide-angle ចំណែកឯកាមេរ៉ាខាងមុខនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ យោងតាមសារព័ត៌មានកូរ៉េមួយបានឲ្យដឹងថា ដំបូងក្រុមហ៊ុន Samsung គ្រោងបំពាក់កាមេរ៉ា៣គ្រាប់នៅលើតែត្រកូល S ប៉ុណ្ណោះ ប៉ុន្តែក្រោយមកគម្រោងត្រូវបានផ្លាស់ប្តូរ ហើយបន្ថែមស្មាតហ្វូនមួយស៊េរីទៀត ត្រកូល A នោះគឺ Galaxy A9 (2019)៕

អត្ថបទ៖ ឌី
ប្រភព៖ gsmarena

Share This Post: