ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    វ៉ាក់សាំងចិន Sinovac ដែលជាការបញ្ជាទិញជំហានទីពីររបស់រាជរដ្ឋាភិបាលកម្ពុជា ចំនួន៥០ម៉ឺនដូស មកដល់ព្រលានព្រឹកនេះហើយ

    BY Khmernote Media April 17, 2021
    វ៉ាក់សាំងចិន Sinovac ដែលជាការបញ្ជាទិញជំហានទីពីររបស់រាជរដ្ឋាភិបាលកម្ពុជា ចំនួន៥០ម៉ឺនដូស មកដល់ព្រលានព្រឹកនេះហើយ

    (ភ្នំពេញ)៖ វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ ចំនួន ៥០ម៉ឺនដូសទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីរដ្ឋាភិបាលចិននោះ នឹងដឹកមកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមេសា ឆ្នាំ២០២១នេះ។ កាលពីម្សិលមិញនេះ ស្ថានទូតចិនប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ឲ្យដឹងនៅលើទំព័រហ្វេសបុកផ្លូវការថា វ៉ាក់សាំងចិន Sinovac ដែលជាការបញ្ជាទិញជំហានទីពីររបស់រាជរដ្ឋាភិបាលកម្ពុជា ចំនួន៥០ម៉ឺនដូស នឹងដឹកជញ្ជូនមកដល់អាកាសយានដ្ឋានអន្តរជាតិរាជធានីភ្នំពេញនាថ្ងៃទី១៧ ខែមេសានេះ។

    ទោះបីជាប្រទេសចិនស្ថិតក្នុងស្ថានភាពដែលមានតម្រូវការវ៉ាក់សាំងក៏ដោយ ក៏នៅតែបន្តផ្តល់ទៅតាមតម្រូវការបញ្ជាទិញរបស់ភាគីកម្ពុជាដែរ។ នេះបានបង្ហាញយ៉ាងច្បាស់អំពីចំណងមិត្តភាពដែកថែបប្រៀបដូចបងប្អូនរវាងប្រទេសទាំងពីរ។ សង្ឃឹមថាវ៉ាក់សាំងចិនអាចរួមចំណែកយ៉ាងសកម្មជូនដល់ប្រជាជនកម្ពុជាក្នុងកិច្ចការប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ-១៩៕

    Share This Post: