កូវីដ-១៩
រាជធានីភ្នំពេញ មានអ្នកឆ្លងថ្មី ២២៨នាក់ បន្ថែមទៀត ខណៈអ្នកឆ្លងសរុបក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កើនដល់ ៥២២៨នាក់
BY Khmernote Media
April 17, 2021
នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ២៩១នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ២៣នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ២៩១នាក់នោះ មានករណីនាំចូល ០១នាក់ និង ២៩០នាក់ទៀត គឺសុទ្ធតែជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈទាំងអស់។

ក្នុងចំណោមអ្នកវិជ្ជមានទាំង២៩១នាក់ ក្នុងនោះមានអ្នកវិជ្ជមាននៅរាជធានីភ្នំពេញរហូតដល់ទៅ ២២៨នាក់ មានជនជាតិខ្មែរ ចំនួន ២២៥នាក់ ( ស្ត្រី១២៦នាក់ និងបុរស ៩៩នាក់) និងជនជាតិចិន ចំនួន០២នាក់ ជាស្ត្រី និងជនជាតិវៀតណាម ០១នាក់ ជាស្ត្រី៕




