កូវីដ-១៩
ជូនដំណឹង! មានអ្នកកើតកូវីដ១៩ធ្លាប់ទៅទិញថ្នាំនៅឱសថស្ថាន ផ្សារតាប៉ាងថ្មី ល្ងាចថ្ងៃទី០៤ ខែមេសា សូមអ្នកធ្លាប់ទៅទីនោះតាមដានសុខភាពខ្លួនឯងឲ្យមែនទែន
BY Khmernote Media
April 17, 2021
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅទិញថ្នាំឱសថស្ថាន ផ្សារតាប៉ាងថ្មី ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ៣០Eo ផ្លូវលេខ ៥១ កែង ១៣៦ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ម៉ោង ៦ ល្ងាច ដោយមូលហេតុ មានអ្នកជំងឺកូវីដ១៩ ទៅទិញថ្នាំ នៅទីតាំងខាងលើនេះ នៅម៉ោង ៦ ល្ងាច ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២១។

សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។
