ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    បុគ្គលិកស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ បានកើតកូវីដ១៩ សូមអ្នកពាក់ព័ន្ធជាមួយបុគ្គលិកនោះចាប់ពីថ្ងៃទី១​-១៤ ខែមេសា ដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាព

    BY Khmernote Media April 17, 2021
    បុគ្គលិកស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ បានកើតកូវីដ១៩ សូមអ្នកពាក់ព័ន្ធជាមួយបុគ្គលិកនោះចាប់ពីថ្ងៃទី១​-១៤ ខែមេសា ដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាព

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានធ្វើការអំពាវនាវដល់ បុគ្គលិក និងប្រជាពលរដ្ឋ ដែលមានទំនាក់ទំនងជាមួយបុគ្គលិកនៅស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍​ (SEATV) ចាប់ពីថ្ងៃទី ១​ ដល់ថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២១ ដោយមូលហេតុ មានអ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកបម្រើការនៅទីតាំងនេះ។

    សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។ សូមអរគុណ!

    Share This Post: