ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្លាប់ជាង៣០នាក់ក្នុងហេតុការណ៍បាក់ស្ពានមួយនៅប្រទេសអ៊ីតាលី (មានវីដេអូ)

    BY Khmernote Media August 15, 2018
    ស្លាប់ជាង៣០នាក់ក្នុងហេតុការណ៍បាក់ស្ពានមួយនៅប្រទេសអ៊ីតាលី (មានវីដេអូ)

    អ៊ីតាលី៖ យ៉ាងហោចណាស់មានមនុស្ស៣៥នាក់ បានស្លាប់ក្នុងហេតុការណ៍បាក់ស្ពាន Morandi ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Genoa ប្រទេសអ៊ីតាលី។ ​ស្ពាននេះត្រូវបានគេសាងសងឡើងនៅក្នុងអំឡុងឆ្នាំ ១៩៦០ និងបានបាក់ក្នុងអំឡុពេល ដែលមានព្យុះមួយបោកបក់យ៉ាងខ្លាំង។ យ៉ាងណាក្តី ក្រុមអ្នកជំនាញបានមើលឃើញថា ខ្យល់ព្យុះមិនមែនជាមូលហេតុចម្បង ដែលធ្វើឲ្យស្ពាននេះបាក់នោះទេ តែវាបាក់ដោយសារតែស្ពាននេះត្រូវបានគេសាងសងឡើងដោយមានកំហុសបច្ចេកទេសទៅវិញទេ ព្រោះថាបើវាត្រូវបានគេសាងសងដោយគោរពតាមបទដ្ឋានត្រឹមត្រូវនោះ វានឹងមិនបាក់នោះទេទោះជាមានព្យុះក៏ដោយ។ ហេតុការណ៍នេះបានធ្វើឲ្យខូចខាតទ្រព្យសម្បត្តិជាច្រើនផងដែរ ជាពិសេសគឺមានរថយន្តជាច្រើនគ្រឿងត្រូវបានបំផ្លាញ។ គិតមកទល់នឹងពេលនេះ ក្រុមអ្នកជួយសង្គ្រោះនៅតែបន្តការងារជួយសង្គ្រោះយ៉ាងសកម្ម ព្រោះខ្លាចមានជនរងគ្រោះខ្លះនៅកប់ក្នុងគំនរស្ពានដែលបាក់នោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay