ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    Update – គិតត្រឹមល្ងាចថ្ងៃទី១៩ នេះ អ្នកឆ្លងកូវីដ១៩ នៅផ្សារដើមគ កើនដល់ ២១៣នាក់ហើយ

    BY Khmernote Media April 19, 2021
    Update – គិតត្រឹមល្ងាចថ្ងៃទី១៩ នេះ អ្នកឆ្លងកូវីដ១៩ នៅផ្សារដើមគ កើនដល់ ២១៣នាក់ហើយ

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ករណីឆ្លងជំងឺ​កូវីដ១៩ នៅផ្សារដើមគ អ្នកពាក់ព័ន្ធ សរុបចំនួន ២១៣ នាក់ ត្រូវបានរកឃើញ​ វិជ្ជមាន មេរោគកូវីដ-១៩ (COVID-19)​ គិតត្រឹមថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២១ ​ម៉ោង ១៥ និង១៣នាទី។

    ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩​​ (COVID-19) ដែលមានទីតាំងនៅ៖

    📌​ វិទ្យាល័យ​បាក់ទូក​
    📌 វិទ្យាល័យ​បឹង​ត្របែក​
    📌 មណ្ឌលសុខភាពចាក់អង្រែក្រោម​
    📌 មន្ទីរ​ពេទ្យខ្មែរ-សូវៀត​
    📌 សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
    📌​ វិហារព្រះយ៉េស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ
    📌 ផ្លូវ ឌួងងៀប ជិតរោងចក្រ ឌីនហាន
    📌​ ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ៣
    📌​ មណ្ឌលថែទាំជីវិត (ទីតាំងចាក់សំរាមចាស់ ស្ទឹងមានជ័យ)

    ​សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។

    Share This Post: