ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្រ្តីម្នាក់ទិញសំបុត្រយន្តហោះច្រលំថ្ងៃ ហើយទៅប្រឌិតរឿងថា មានគ្រាប់បែកលើយន្តហោះ ដើម្បីឲ្យគេពន្យាពេលហោះ

    BY Khmernote Media August 16, 2018
    ស្រ្តីម្នាក់ទិញសំបុត្រយន្តហោះច្រលំថ្ងៃ ហើយទៅប្រឌិតរឿងថា មានគ្រាប់បែកលើយន្តហោះ ដើម្បីឲ្យគេពន្យាពេលហោះ

    ចិន៖ ស្រ្តីម្នាក់បានអះអាងថា មានគ្រាប់បែកនៅក្នុងយន្តហោះ និងបង្កឲ្យមានឆោឡោពេញយន្តហោះ តែចុងក្រោយទើបគេរកឃើញថា នាងបានប្រឌិតរឿងនេះឡើងក្នុងហេតុផលដ៏ហួសចិត្តមួយ។ ស្ត្រីដែលបានបង្កភាពចលាចលពេញយន្តហោះរូបនេះមានឈ្មោះថា Na ជាជនជាតិចិន ​ហើយហេតុការណ៍នេះបានកើតឡើងនៅក្នុងព្រលានយន្តហោះអន្តជាតិ Nanning Wuxu ក្នុងក្រុង Guangxi ប្រទេសចិន។ តាមការស៊ើបអង្កេតបានរកឃើញថា ស្ត្រីខាងលើនេះបានទិញសំបុត្រយន្តហោះច្រលំថ្ងៃ ដោយនាងបានទិញសំបុត្រ ដែលត្រូវចេញដំណើរនៅថ្ងៃទី១០ ខែសីហា ខណៈដែលនាងមានបំណងចង់ធ្វើដំណើរនៅថ្ងៃទី១១ ខែសីហា។

    មុនពេលកើតហេតុនាងបានទៅប្តូរសំបុត្រវិញ តែក្រុមហ៊ុនមិនអាចប្តូរជូននាងបានទេ​ ដូចនេះនាងក៏បានប្រឌិតរឿងថា មានគ្រាប់បែកនៅក្នុងយន្តហោះ ដើម្បីឲ្យយន្តហោះនោះត្រូវពន្យាពេលមួយថ្ងៃ ពោលគឺត្រូវចំថ្ងៃដែលនាងចង់ធ្វើដំណើរតែម្តង។ ក្រោយការប្រឌិតរឿងនេះ អ្នកដំណើរ ១៧២ នាក់បានរត់ចេញពីយន្តហោះ ហើយជើងហោះហើរក៏ត្រូវបានគេពន្យាពេលមួយថ្ងៃ។ យ៉ាងណាក្តីក្រោយរកឃើញការពិតថា គ្មានគ្រាប់បែកនៅលើយន្តហោះទេ ហើយស្ត្រីខាងលើមានចេតនាប្រឌិតរឿងនេះឡើង នាងត្រូវបានប៉ូលិសចាប់ឃុំខ្លួនចំនួន ៥ ថ្ងៃ យោងតាមច្បាប់បង្កឲ្យមានចលាចលនៅប្រលានយន្តហោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ shanghai

    Share This Post:
    MPO4D jitutoto mpo4d Mpoplay