Park Cafe៖ យុទ្ធនាការ «Healthy Food 4 All» នៅតែបន្តទោះបីក្រុងភំ្នពេញត្រូវបិតខ្ទប់ក៏ពិតមែន
តួរលេខនៃអ្នកចំលង អ្នកកើតជំងឺ COVID19 បានហក់ឡើងខ្ពស់ទៅៗជាជារៀងរាល់ថ្ងៃ ហើយប្រទេសកម្ពុជាគឺមានតួរលេខនៃអ្នកស្លាប់ដោយសារជំងឺលើស៥០នាក់ផងដែរ។ ហើយថ្មីនេះដែលក្រុងភ្នំពេញ តាខ្មៅ នឹងខេត្តកណ្តាលត្រូវបិតខ្ទប់រយៈពេល១៤ថ្ងៃ ជាមួយការចេញវិធានការណ៌ថ្មីៗមួយចំនួនទៀតដែលដាក់តំបន់មួយចំនួនជាតំបន់ក្រហមផងដែរ មិនអនុញ្ញាត្តិអោយប្រជាពលរដ្ឋចេញចូលជាដាច់ខាត់រយៈពេល១៤ថ្ងែផង។ ហើយអ្វីដែលកាន់តែគួរអោយព្រួយបារម្ភនោះគឺកុមារតូចៗ នឹងមនុស្សចាស់ៗជាច្រើនរូបដែលបានផ្ទុកជំងឺមួយនេះរួចទៅហើយ។ ដោយគិតគួរនៃការលំបាក់របស់ក្រុមគ្រូពេទ្យ បុគ្គលិកសុខាភុបាល គ្រប់ផ្នែកដែលពាក់ពន្ធ័ក្នុងមើលថែព្យាបាលសម្រាប់អ្នកជំងឺ COVID19 គឺពិតជាគួរកោតសរសើរ ដោយពួកគាត់បានលៈបង់នូវកំលាំងកាយ ចិត្ត ពេលវេលាផ្ទាល់ខ្លួនដែលត្រូវនៅឆ្ងាយពីក្រុមគ្រួសារ ដោយមិនគិតពេលពីពេលថ្ងៃ ឬពេលយប់ឡើងគឺត្រូវប្រយុត្ថិការពារ នឹងព្យាបាលអ្នកជំងឺអោយបានជាសះស្បើយ។

ដោយស្មារតីយកចិត្តទុកដាក់ និងគិតគូរការលំបាក់ របស់ក្រុមគ្រូពេទ្យ បុគ្គលិកសុខាភុបាល គ្រប់ផ្នែកដែលពាក់ពន្ធ័ បងប្អូនដែលជាកងកំលាំង សមត្ថកិច្ចដែលឈរជើងយាមការពារនៅតាមទីតាំងនានា ដែលជាមន្ទីរពេទ្យ មន្ទីរព្យាបាល មណ្ឌលចត្តាឡីស័ក។ Uited Food Group (UFG) ដែលមានផាកកាហ្វេគឺបុត្រសម្ព័ន្ធ គឺបានបន្តនូវយុទ្ធនាការ «Healthy Food 4 All» បាននាំយកនូវអាហារ កាហ្វេ ភេសជ្ជៈ ថែមពីលើនេះមានក៏បានផ្តល់ជូនម៉ាសពេទ្យ ទឹកអាកុលទៅដល់មណ្ឌលផ្តល់វ៉ាក់សាំង COVID19 ផងដែរ។ បើតាមការអោយដឹងជាត្រួសៗពីប្រធានផ្នែកទីផ្សារនៃផាកកាហ្វេគឺក្រុមការងារជួរមុខនៃយុទ្ធនាការ «Healthy Food 4 All» បានចុះទៅទីតាំងមានដូចជា៖
១ មណ្ឌលផ្តល់វ៉ាក់សាំង COVID19 ពញាពន់ ផ្តល់ជូនជាអាហារ៨០ឈុត កាហ្វេ ភេសជ្ជៈ៨០
២ មណ្ឌលផ្តល់វ៉ាក់សាំង COVID19 កោករកា ផ្តល់ជូនជាអាហារ៣០០ឈុត កាហ្វេ ភេសជ្ជៈ៣០០ រយៈពេល ៦ថ្ងៃ
៣ មណ្ឌលផ្តល់វ៉ាក់សាំង COVID19 ទួលអំពិល ផ្តល់ជូនជាអាហារ១៥០ឈុត កាហ្វេ ភេសជ្ជៈ១៥០ រយៈពេល ៣ថ្ងៃ
៤ មណ្ឌលផ្តល់វ៉ាក់សាំង COVID19 បឋមសិក្សាសន្ធរម៉ុក ផ្តល់ជូនជាអាហារ២៥០ឈុត កាហ្វេ ភេសជ្ជៈ២៥០ រយៈពេល ៧ថ្ងៃ បន្ថែមពីលើនេះមានផ្តល់ជូនជាម៉ាសពេទ្យ ១០០ប្រអប់ ទឹកអាកុល១០០លិត្រផងដែរ
៥ ក្រុមអនុគណៈកម្មាស្រាវជ្រាវ នឹងតាមដានមានផ្ទុកជំងឺ COVID19 ផ្តល់ជូនជាអាហារ១៦០ឈុត កាហ្វេ ភេសជ្ជៈ១៦០
នឹងដែលកំពុងតែនៅបន្តឧបត្ថម្ភជាអាហារ ភេសជ្ជៈ សរុប ៥០០០ឈុត ទាំងអាហារ កាហ្វេ ភេសជ្ជៈ រហូតដល់ចុងខែមេសានេះ សម្រាប់ជូនដល់ក្រុមគ្រូពេទ្យ ក្រុមបុគ្គលិកសុខាភិបាលជួរមុខ នឹង កងកំលាំងយាមការពារនៅមណ្ឌលផ្តល់វ៉ាក់សាំង COVID19 តាមខណ្ឌនីមួយៗក្នុងក្រុងភ្នំពេញ បើទោះបីជាមានលំបាក់ខ្លាំងតាមផ្លូវធ្វើដំណើរក្នុងការនាំយកអាហារ កាហ្វេ ភេសជ្ជៈ ក្នុងពេលក្រុងភ្នំពេញបានបិតខ្ទប់(Lockdown) ជិតដល់ចុងខែមេសានេះក៏ពិតមែន។

សកម្មភាពទាំងនេះ គឺជាសកម្មភាពចូលរួមសង្គមដែល ផាកកាហ្វេ តែងតែធ្វើនិងឲ្យតម្លៃ។ ផាកកាហ្វេក៏ សូមសំដែងការដឹកគុណ អរគុណ និងស្ញើចសរសើរទៅដល់ក្រុមគ្រូពេទ្យ ក្រុមការងារជួរមុខប្រយុទ្ធនឹងជម្ងឺកូវីដ១៩យ៉ាងខ្លាំង ដែលពួកគាត់តែងតែខិតខំអស់ពីកំលាំងកាយចិត្ត បំពេញភារៈកិច្ចដ៏សំខាន់នេះ។

