រកឃើញមន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភាម្នាក់ វិជ្ជមានកូវីដ១៩
យោងតាមការបញ្ជាក់ពីរដ្ឋសភា បានឲ្យដឹងថា ក្រសួងសុខាភិបាលបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ឈ្មោហ ពាំង សាម៉ុន ភេទប្រុស អាយុ៤៥ឆ្នាំ ជាមន្ត្រីនៃនាយកដ្ឋានពិធីការ នៃអគ្គលេខធិការដ្ឋានរដ្ឋសភា ដែលមានអាសយដ្ឋានបច្ចុប្បន្ន ផ្ទះលេខ ២២៩B ផ្លូវលេខ៤៨ ភូមិឬស្សីឆ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។

មន្ត្រីរូបនេះបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី១ កាលពីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា។ រដ្ឋសភា អំពាវនាវ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺដោយផ្ទាល់ត្រូវទៅយកសំណាកនៅតាមទីតាំង ដែលក្រសួងសុខាភិបបាល បានកំណត់ក្នុងនោះមាន មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែក្រោម វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល ព្រមទាំងត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។
