អង្គុយចុចទូរស័ព្ទលេងសុខៗ ស្រាប់តែប្រទះឃើញវីដេអូរួមភេទខ្លួនឯងត្រូវគេចែកចាយពេញបណ្តាញសង្គម
ថៃ៖ បុរសជនជាតិថៃម្នាក់បានប្រទះឃើញវីដេអូរួមភេទរបស់គាត់ជាមួយនឹងមិត្តស្រីត្រូវបានគេយកទៅបង្ហោះក្នុងបណ្តាញសង្គម Twitter បន្ទាប់ពីគាត់ និងមិត្តស្រីបានទៅរួមភេទជាមួយគ្នានៅក្នុងសណ្ឋាគារមួយកន្លែង។ បុរសរូបនេះមិនត្រូវបានគេបង្ហាញឈ្មោះនោះទេដោយគ្រាន់តែបង្ហាញថា គាត់ជាបុគ្គលិកធនាគារម្នាក់ និងមានអាយុ ៣៤ ឆ្នាំ។ ក្រោយប្រទះឃើញវីដេអូសិចរបស់ខ្លួនដោយចៃដន្យដូចនេះ បុរសខាងលើបានទៅប្តឹងប៉ូលិស និងបានរៀបរាប់ថា កាលពី៣ឆ្នាំមុន គាត់ និងមិត្តស្រីបានទៅគេងជាមួយគ្នានៅក្នុងសណ្ឋគារមួយកន្លែងក្នុងខេត្ត Phetchabun ចំនួន៦ដង ដោយមិនបានដឹងថា មានគេលួចថតសកម្មភាពរួមភេទរបស់គាត់នោះទេ។
យ៉ាងណាក្តី ពេលនេះវីដេអូសិចរបស់គាត់ត្រូវបានគេយកមកបង្ហោះនៅក្នុងបណ្តាញសង្គមទៅវិញ ដូចនេះគាត់បានអះអាងថា ម្ចាស់សណ្ឋាគារប្រាកដជាបានលួចបង្កប់កាមេរ៉ា ដើម្បីថតសកម្មភាពរួមភេទរបស់ពួកគាត់ហើយ។ ក្រោយទទួលបានពាក្យបណ្តឹងដូច ខាងលើ អាជ្ញាធរថៃបានបើកការស៊ើបអង្កេត តែមិនបានរកឃើញភស្តុតាំងណាមួយ ដែលបញ្ជាក់ថា ខាងសណ្ឋាគារជាអ្នកលួចថតសកម្មភាពរួមភេទនេះទេ។ ចំណែកឯខាងភាគីម្ចាស់សណ្ឋគារវិញបានអះអាងថា ខ្លួនមិនដែល លួចថតសកម្មភាពរបស់ភ្ញៀវឡើយព្រោះវាផ្ទុយនឹងច្បាប់ និងខ្លាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់សណ្ឋាគារផង ម្យ៉ាងទៀតវីដេអូរួមភេទរបស់បុរសខាងលើនេះ គឺជាការថតដោយមានការសហការគ្នា ដូចនេះវាមិនមែនការលួចថតរបស់សណ្ឋាគារឡើយ។ មកទល់នឹងពេលនេះខាងប៉ូលិសកំពុងបន្តបើកការស៊ើបអង្កេតលើករណីនេះបន្តទៀត ហើយបើប៉ូលិសរកឃើញថា អ្នកណាជាអ្នកថត និងចែកចាយវីដេអូនេះ ពួកគេនឹងត្រូវពិន័យជាប្រាក់ ៣,០០០ ដុល្លារ៕
អត្ថបទ៖ ភក្តី
ប្រភព៖ coconuts