កូវីដ-១៩
ភ្នំពេញ មានអ្នកឆ្លងថ្មី ៣៣១នាក់ បន្ថែមទៀត ខណៈអ្នកឆ្លងសរុបក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កើនដល់ ៧៦៤៨នាក់
BY Khmernote Media
April 22, 2021
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៤៤៦នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ១៣០នាក់ផងដែរ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៤៤៦នាក់នោះ គឺមានជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់ ហើយក្នុងនោះមានអ្នកវិជ្ជមាននៅរាជធានីភ្នំពេញរហូតដល់ទៅ ៣៣១នាក់ មានជនជាតិខ្មែរ ៣២៩នាក់ ( ស្ត្រី ១៨៥នាក់ និងបុរស ១៤៤នាក់) ជនជាតិចិន ចំនួន០១នាក់ បុរស និងជនជាតិឥណ្ឌូនេស៊ី ចំនួន០១នាក់ បុរស ៕




