PR
ក្រុមកាងារ E-GetS នាំយកម៉ាស់ចំនួន 50,000ម៉ាស់ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩
BY Liny Chan
April 22, 2021
ថ្ងៃទី21 ខែមេសា ឆ្នាំ2021 ក្រុមកាងារ E-GetS បានពាំនាំយកម៉ាស់ចំនួន 50,000ម៉ាស់ ដើម្បីឧប្បត្ថម្ភជូន រដ្ឋបាលរាជធានីភ្នំពេញ។ ក្នុងគោលដៅរួមចំណែកជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ (Covid-19) នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាច្រកម្ពុជា បានទាន់ពេលវេលា។

នេះជាការបង្ហាញទឹកចិត្ត អំពីការគិតគូរ និងក្ដីអាណិតស្រលាញ់ចំពោះជនរួមជាតិដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុងជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតពីមេរោគកូវីដ-១៩ (Covid-19)។

