កូវីដ-១៩

ញាក់សាច់!​ ប្រទេសថៃ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីច្រើនជាង ២,០០០នាក់ និងបាត់បង់ជីវិតបន្ថែម ៨នាក់ទៀត

BY
autoadmin
April 23, 2021

មជ្ឈមណ្ឌលគ្រប់ស្ថានភាពជំងឺ COVID-19 របស់ប្រទេសថៃ តាមរយៈការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand សម្រាប់ថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១ នេះបានរាយការណ៍ថា ប្រទេសថៃបានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ចំនួន ២​,០៧០ ករណី និងការស្លាប់ ៨ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលវាគឺជាតួលេខច្រើនបំផុតមិនធ្លាប់មានពីមុននោះទេ ចាប់តាំងពីប្រទេសថៃចាប់មានវត្តមានជំងឺ COVID-19 កាលពីឆ្នាំមុន។ តួលេខថ្មីៗចុងក្រោយនេះ បានធ្វើឱ្យចំនួនករណីសរុបនៃជំងឺ COVID-19 របស់ប្រទេសថៃមានរហូតដល់ ៥០,១៨៣ ករណី និងការស្លាប់សរុបចំនួន ១២១ ករណី ។

ក្នុងចំណោមករណីថ្មីសម្រាប់ថ្ងៃនេះទាំងអស់ គឺមានតែករណីចំនួន ៨ ប៉ុណ្ណោះ ដែលជាការនាំចូលពីបរទេស ហើយក្រៅពីនោះសុទ្ធតែជាការឆ្លងក្នុងសហគមន៍ទាំងអស់។ នៅថ្ងៃនេះផ្ទាល់ក៏មានអ្នកជំងឺចំនួន ៣៤១នាក់ បានជាសះស្បើយ និងរំសាយចេញពីមន្ទីរពេទ្យ ដែលនាំឱ្យចំនួនអ្នកជាសះស្បើយបានកើនដល់ ៣០,១៨៩ នាក់ និងមានអ្នកជំងឺ ១៩,៨៧៣ នាក់ កំពុងសម្រាកព្យាបាលនៅឡើយ។ គួរឱ្យដឹងដែរថា ក្នុងចំណោមករណីជំងឺ COVID-19 សរុបរបស់ប្រទេសថៃទាំង ៥០,១៨៣ ករណី គឺមាន ៤៦,៩២៩ ករណី ជាការចម្លងក្នុងសហគមន៍ និង ៣,២៥៤  ជាអ្នកដែលត្រឡប់ពីបរទេស។ ប្រទេសថៃជាប្រទេសឈរនៅលេខ ១០៥ ក្នុងពិភពលោក ដែលមានករណីជំងឺ COVID-19 ច្រើនបំផុត ខណៈដែលសហរដ្ឋអាមេរិកនៅតែឈរលេខ ១ ហើយប្រទេសឥណ្ឌាឈរលេខ ២ ៕

អត្ថបទ៖ លីដា
ប្រភព​៖ The Nation Thailand

Share This Post: