បច្ចេកវិទ្យា

គ្រាន់តែតម្លៃ iPhone X មួយគ្រឿងនេះ ទិញបានផ្ទះមួយល្វែងរស់នៅយ៉ាងរំភើយ

BY
Khmernote Media
August 16, 2018

នៅខែក្រោយនេះ​ ក្រុមហ៊ុន Apple ប្រហែលជាដាក់បង្ហាញ ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនហើយ ប៉ុន្តែបច្ចុប្បន្ន iPhone X នៅតែមានប្រជាប្រិយភាព ទោះបីជាប្អូនៗរបស់ខ្លួននឹងបង្ហាញខ្លួនឆាប់ៗខាងមុខនេះក៏ដោយ។ ហើយកាលពីពេលថ្មីៗនេះក្រុមហ៊ុនជំនាញខាងគ្រឿងអលង្ការមាស Goldgenie បានបង្ហាញ iPhone X ដ៏អស្ចារ្យមួយស្រោបទៅដោយមាសសុទ្ធតែម្តង។

iPhone X នេះមានជាប្រភព iPhone Billionaire Solid Gold Edition ហើយទាល់តែធ្វើការកុម្ម៉ង់ទើបក្រុមហ៊ុនផលិតជូន។ ផ្ទៃខាងក្រោយរបស់ iPhone X នេះស្រោបទៅដោយមាសសុទ្ធទំហំ 18K ចំណែកឯតម្លៃវិញរហូតដល់ទៅ១០ម៉ឺនផោន (ប្រហែលជាង១២ម៉ឺនដុល្លារអាមេរិក) ឯណោះ ហើយបើចង់ទិញ ទាល់តែកក់លុយមុន៥០% ទើបក្រុមហ៊ុនផលិតជូន។ iPhone Billionaire Solid Gold Edition មានអង្គផ្ទុកទិន្នន័យ 256GB នៅផ្នែកខាងក្រោយមានរូប Logo “Billionaire” ចំណែកប្រអប់វិញរៀបចំយ៉ាងស្អាតល្អប្រណិត ដើម្បីឲ្យដឹងថា ទូរស័ព្ទនេះមិនមែនតម្លៃថោកឡើយ៕

អត្ថបទ៖ ឌី
ប្រភព៖ gsmarena

Share This Post: