អន្តរជាតិ
១០សន្លឹកបង្ហាញពីស្ថានភាពទឹកស្ទឹងសង្កែ ដែលកំពុងហក់ឡើងខ្លាំង
BY Khmernote Media
August 16, 2018
ខេត្តបាត់ដំបង៖ ថ្មីៗនេះស្ថានភាពទឹកនៅស្ទឹងសង្កែក្នុងខេត្តបាត់ដំបងបានហក់ឡើងយ៉ាងខ្លាំង ហើយគិតមកដល់ម៉ោង១១ព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នេះ ទឹកស្ទឹងសង្កែ បានបន្តកើនឡើងដល់កម្ពស់ ១៣,៧៥ ម ដែលជាកម្រិតកម្ពស់ដែលត្រូវប្រកាសឲ្យមានការប្រុងប្រយ័ត្នហើយ។ ទឹកបានចាប់ផ្តើមហូរហៀរចេញតាមប្រព័ន្ធលូ លិចចូលតំបន់ផ្សារបឹងឈូកក្រុងបាត់ដំបង ជាបណ្តើរៗផងដែរ។
ក្នុងនោះផងដែរ ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានដឹកនាំកម្លាំងប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ រៀបចំបាវដីនៅចំណុចដែលច្រាំងស្ទឹងទាបៗ ដើម្បីការពារជំនន់ស្ទឹងសង្កែហូរចេញមកប៉ះពាល់ភូមិឋានប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបងផងដែរ៕
អត្ថបទ៖ សេម
រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម









