សង្គម

តម្លៃសាំងហក់ឡើងមួយក្រឺក ក្រោយនៅថេរអស់មួយរយៈ

BY
Khmernote Media
August 16, 2018

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ម្សិលមិញនេះ ក្រសួងពាណិជ្ជកម្ម បានធ្វើការបង្ហាញអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ដែលប្រេងសាំងធម្មតាក្នុងមួយលីត្រមានតម្លៃ ៤,០០០រៀល និងប្រេងម៉ាស៊ូតក្នុងមួយលីត្រមានតម្លៃ ៣,៨០០រៀល ហើយតម្លៃនេះមានការកើនឡើងបន្តិចបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពីលើកមុន ដែលប្រេងសាំងធម្មតាក្នុងមួយលីត្រតម្លៃ៣,៩៥០រៀល និងប្រេងម៉ាស៊ូតក្នុងមួយលីត្រម្លៃ ៣,៧៥០រៀល៕

អត្ថបទ៖ សេម

Share This Post: