កូវីដ-១៩
ភ្នំពេញ មានអ្នកឆ្លងថ្មី 318នាក់ បន្ថែមទៀត ខណៈអ្នកឆ្លងសរុបក្នុងព្រឹត្តិការណ៍សហគមន៍20កុម្ភៈ កើនដល់ 8810នាក់
BY Khmernote Media
April 24, 2021
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៥១១នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៦២នាក់ផងដែរ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៥១១នាក់នោះ គឺមាន ០២នាក់ជាករណីនាំចូល និង ៥០៩នាក់ទៀត ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ហើយក្នុងនោះមានអ្នកវិជ្ជមាននៅរាជធានីភ្នំពេញរហូតដល់ទៅ ៣១៨នាក់ មានជនជាតិខ្មែរ ៣០៨នាក់ (ស្ត្រី ១៧៦នាក់ និងបុរស ១៣២នាក់) ជនជាតិចិន ចំនួន០៨នាក់ ជាបុរស និងជនជាតិជប៉ុន ចំនួន០២នាក់ បុរស០១នាក់ ស្ត្រី០១នាក់ ៕





