ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ក្រសួងប្រកាស ករណីមរណភាព ១០នាក់ បន្ថែមទៀតដោយសារជំងឺកូវីដ-១៩ ធ្វើអោយតួរលេខកើនដល់ ៧១នាក់

    BY Khmernote Media April 24, 2021
    ក្រសួងប្រកាស ករណីមរណភាព ១០នាក់ បន្ថែមទៀតដោយសារជំងឺកូវីដ-១៩ ធ្វើអោយតួរលេខកើនដល់ ៧១នាក់

    មុននេះបន្តិចក្រសួងសុខាភិបាលកម្ពុជាបានប្រកាសឲ្យដឹងពីករណីជនជាតិខ្មែរចំនួន ១០នាក់ បានបាត់បង់ជីវីត ដោយសារតែជំងឺកូវីដ១៩។ ក្រសួងបានប្រកាសថានៅថ្ងៃទីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ មានករណីស្លាប់ជនជាតិខ្មែរចំនួន ១០នាក់ ស្រ្តីអាយុ ៦៣ឆ្នាំ អាយុ ៦៧ឆ្នាំ អាយុ ៧១ឆ្នាំ អាយុ ៣២ឆ្នាំ និងបុរស អាយុ ៧៧ឆ្នាំ អាយុ ៣៤ឆ្នាំ អាយុ ៦៤ឆ្នាំ អាយុ ២៤ឆ្នាំ អាយុ ៤២ឆ្នាំ អាយុ ៥៧ឆ្នាំ ដោយសារជំងឺកូវីដ-១៩។ សូមប្រិយមិត្តអានសេចក្តីប្រកាសលំអិតរបស់ក្រសួងសុខាភិបាលខាងក្រោមនេះ៖

    Share This Post: