កូវីដ-១៩
ភ្នំពេញ មានអ្នកឆ្លងថ្មី 546នាក់ បន្ថែមទៀត ខណៈអ្នកឆ្លងសរុបក្នុងព្រឹត្តិការណ៍សហគមន៍20កុម្ភៈ កើនដល់ 9426នាក់
BY Khmernote Media
April 25, 2021
នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៦១៦នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ១៩០នាក់ផងដែរ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៦១៦នាក់នោះ គឺជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ហើយក្នុងនោះអ្នករាជធានីភ្នំពេញ រកឃើញឆ្លងថ្មីចំនួន ៥៤៦នាក់ មានជនជាតិខ្មែរ ៥៤៥នាក់ (ស្ត្រី ៣៤៥នាក់ និងបុរស ២០០នាក់) និងជនជាតិចិន ០១នាក់ ជាបុរស៕





