ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    អាណិតណាស់! លោកតាធាក់ស៊ីក្លូ វ័យ៦៣ឆ្នាំម្នាក់ បានឆ្លងជំងឺកូវីដ១៩

    BY Khmernote Media April 25, 2021
    អាណិតណាស់! លោកតាធាក់ស៊ីក្លូ វ័យ៦៣ឆ្នាំម្នាក់ បានឆ្លងជំងឺកូវីដ១៩

    នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៦១៦នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ១៩០នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៦១៦នាក់នោះ គឺជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។

    យោងតាមការបញ្ជាក់ពី រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ទាំង៥៤៦នាក់នៅក្នុងរាជធានីភ្នំពេញ ក្នុងនោះមានអ្នកវិជ្ជមានឈ្មោះ អិន វី ភេទប្រុស អាយុ៦៣ឆ្នាំ ជាអ្នកធាក់ស៊ីក្លូ ស្នាក់នៅសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សូមអ្នកពាក់ព័ន្ធជាមួយបុរសខាងលើ ប្រញាប់ទៅធ្វើតេស្តរកមេរោគ៕

    Share This Post: