ខ្មែរណូត

ស្វែងរក

  • PR

    អ្នកម៉ាក់វ័យក្មេង វគ្គ ២ ! ភីអិនអិន បញ្ចេញខ្សែភាពយន្តភាគខ្មែរមួយនេះជាផ្លូវការហើយ តបតាមការសំណូមពរពីទស្សនិកជនដ៏ច្រើន

    BY Liny Chan April 27, 2021
    អ្នកម៉ាក់វ័យក្មេង វគ្គ ២ ! ភីអិនអិន បញ្ចេញខ្សែភាពយន្តភាគខ្មែរមួយនេះជាផ្លូវការហើយ តបតាមការសំណូមពរពីទស្សនិកជនដ៏ច្រើន

    ចំណងសាច់រឿងខ្មែរ តភាគដែលទស្សនិកជនបានទន្ទឹងរង់ចាំនោះបានមកដល់ហើយ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នោះគឺរឿង អ្នកម៉ាក់វ័យក្មេង។ ឈានមកដល់ សាច់រឿង វគ្គ ២ នេះដែរ ក៏បានពាំនាំយកនូវឈុតឆាកសាច់រឿង អប់រំជាច្រើន លាយឡំ នឹងកម្សត់ ទឹកភ្នែក សំណើច និងបង្ហាញពីតថភាពពិតក្នុងជីវិតអាពាហ៍ពិពាហ៍ ។

    ទន្ទឹមនឹងការផលិតចេញនូវសាច់រឿង វគ្គ ២នេះ គឺបានផ្តើមពីការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជនក្នុងវគ្គ ១ ដែលក្នុងនោះ យើងផលិតឡើងក្នុងន័យបង្វែរអារម្មណ៍ទស្សនិកជនអោយមើលឃើញនូវចន្លោះខ្វះខាតក្នុងការចិញ្ចឹមបីបាច់ និងកង្វះខាតនូវផ្តល់ភាពកក់ក្តៅដល់កូនៗនាសម័យឌីជីថល ។ លើសពីនេះទៀត យើងក៏ទទួលបាននូវការគាំទ្រលើសពីការរំពឹងទុកពីទស្សនិកជនទាំងនៅទីក្រុងភ្នំពេញ និងនៅតាមបណ្តាខេត្ត ដែលឃ្លីបភាគច្រើននៃរឿងនេះទទួលបានការទស្សនារហូតដល់ជាង១០លាន ហើយយើងក៏ទទួលបាននូវសំណូមពរជាច្រើនពីទស្សនិកជនអោយរឿងនេះមានវគ្គ។

    សាច់រឿងវគ្គ២ ចង់បង្ហាញពីតម្លៃនៃសុភមង្គលគ្រួសារ និងតួនាទីភរិយា និងស្វាមីដែលប្រើដំណើរជីវិតរួមគ្នាដល់ចាស់រៀងៗខ្លួន និងលើកទឹកចិត្តដល់គូស្នេហ៍ភរិយាស្វាមីទាំងអស់ចូលរួមទស្សនា និងគាំទ្រខ្សែភាគយន្តភាគនេះអោយបានគ្រប់ៗគ្នា”។ ដូចកាលពីវគ្គមុន ទស្សនិកជនប្រហែលជានៅចាំសាច់រឿងខ្លះៗពីតួអង្គ លោក នរៈ ជាបុរសពោះម៉ាយ មានកូនស្រីឈ្មោះ នីរ័ត្ន បានរៀបការជាមួយ ក្មេងស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់ឈ្មោះលីតា ។

    ក្រោយពេលឆ្លងកាត់នូវរឿងរ៉ាវជាច្រើនរួចមក លីតា និងនរៈក៏បានចាប់ដៃគ្នា រៀបការដោយមិនយូរប៉ុន្មាន លីតានាងក៏មានផ្ទៃពោះ។ នៅក្នុងពេលដែលឈានមកដល់ជីវិតអាពាហ៍ពិពាហ៍មួយនេះ លោកនរៈដែលធ្លាប់តែជាមនុស្សប្រុស និងឪពុកគ្មានមនោសញ្ចេតនា ព្រងើយកន្តើយនឹងប្រពន្ធកូន ប្រែមកជាខុសពីមុន។ នរៈ បានបោះបង់នូវទម្លាប់ ដែលចូលចិត្តនៅតែឯង មកជាស្និទ្ធិស្នាលនឹងគ្រួសារ ហើយថែមទាំងបន្ថែមនូវភាពផ្អែមល្ហែមទៀតផង។ ទំនាក់ទំនងមួយនេះ រហូតធ្វើឲ្យមនុស្សនៅក្បែរខ្លួនពួកគេ មានចិិត្តច្រណែននឹងលីតា។

    រីណា ដែលជាប្អូនស្រីបង្កើតរបស់មេត្តា ដែលជាប្រពន្ធទី១របស់នរៈ បានស្លាប់អស់រយៈពេលយូរមកហើយនោះ បានលេចមុខចេញមកម្តងទៀត ជាមួយនឹងភាពច្រណែនឈ្នានីស លីតាគ្រប់ពេល។ រីណា យល់ថា ការដែលលីតាសោយសុខលើគំនរទ្រព្យសម្បត្តិរាល់ថ្ងៃនេះ គឺដោយសារតែញើសឈាមរបស់នរៈ និងបងស្រីរបស់នាង។ នាងបានរកល្បិច ដោយបានទៅប្តូរមុខមាត់ឲ្យដូចជា មេត្តាបេះបិទ។ ឃើញដូចនោះ នរៈ ចាប់ផ្តើមនឹកដល់ មេត្តាជាប្រពន្ធខ្លួន ។ នរៈ និងរីណា កាន់តែបន្តទំនាក់ទំនងលើសពីប្អូនថ្លៃបងថ្លៃ រហូតធ្វើឲ្យលីតា ខូចចិត្ត នឹងគិតថា ខ្លួនមិនមែនជាមនុស្សស្រីដែលនរៈស្រឡាញ់ក្នុងចិត្តនោះទេ។ សង្គ្រាមផ្ទៃក្នុងគ្រួសារកើតឡើង រហូតក្រុមហ៊ុនរបស់នរៈ ត្រូវធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់រីណាវិញ។ លីតា នៅតែលើកទឹកចិត្តដល់នរៈទោះជាធ្លាក់ដល់កម្រិតសូន្យក៏ដោយ។ ចុងក្រោយ លីតា និងនរៈក៏បានដណ្តើមយកក្រុមហ៊ុនត្រឡប់មកវិញ ហើយរស់នៅជាមួយយ៉ាងមានសុភមង្គល។

    ដើម្បីកុំឲ្យខកខានការទស្សនានៅសាច់រឿងក្នុង រឿង អ្នកម៉ាក់វ័យក្មេង វគ្គ ២ នេះ រំលងផុតពីចក្ខុទស្សនិកជននោះ សូមកុំភ្លេចតាមដានទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២១ វេលាម៉ោង ០៨ យប់ ( ពីថ្ងៃចន្ទ ដល់៉ ថ្ងៃព្រហស្បតិ៍) ៕

    សូមទស្សនាវីដេអូខាងក្រោម៖

    Share This Post:
    MPO4D jitutoto mpo4d Mpoplay